Consortium 2019

 

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តរជាតិ លើកទី២៧ (La 27ème Réunion du Consortium International d’appui / The 27th Consortium meeting international support) ដើមី្បពិនិត្យនិងពិភាក្សាសកម្មភាពដែលសម្រេចបាននាឆ្នាំកន្លងមក រៀបចំផែនការយុទ្ធសាស្រ្តសំរាប់ឆ្នាំសិក្សា២០១៩-២០២០ និងចក្ខុវិស័យសំរាប់រយៈពេល៥ឆ្នាំខាងមុខ។ 

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ២៨-២៩ ខែមីនា ឆ្នាំ២០១៩។ នេះជាជំនួបមួយដែលមានលក្ខណៈអន្តរជាតិ ដែលមានសមាជិកអញ្ជើញមកពីប្រទេសបារាំង បែលហ្សីក ជប៉ុន ថៃ សរុបទាំងអស់២១ សាកលវិទ្យាល័យធំៗ និងគ្រឹះស្ថាន (École Nationale Supérieure de l'informatique pour l'Industrie et l'Entreprise, École Polytechnique de Bruxelles, Institut de Recherche pour le Développement, Institut Galilée, Université Paris 13, Institut Mines –Télécom, Institut National des Sciences appliquées de Rennes, Institut National Polytechnique, INP de Toulouse, Institut National Supérieur des Sciences Agronomiques de l'Alimentation et de l'Environnement – Agrosup, Institut Universitaire de Technologie d'Orsay, Montpellier SupAgro, Université catholique de Louvain, Université de La Rochelle, Université de Liège, Université de Namur, Université de Polytech-Lille, Université de la Réunion, Université de Toulon, KASETSART University, KYUSHU University, Agro Sup Dijon, Centre international de recherche agricole pour le développement)។ ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងស្ថានទូតបារាំង ក្រសួងរ៉ែនិងថាមពល ព្រមទាំងតំណាងភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសនិយាយភាសាបារាំង និងវិស័យឯកជន។

 

តាមរយៈកិច្ចប្រជុំបច្ចេកទេសនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អាចធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់ខ្លួន ប្រយោជន៍ដើមី្បអោយគ្រឹះស្ថានដៃគូ អាចទទួលយកបានភាពស្មើមុខស្មើមាត់ជាមួយគ្នា ពិព្រោះយើងមានការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ ក្នុងបរិបទទ្វេរនិងពហុភាគី។

Downloads link

Consortium 2019 - Report of activitiesEN

Consortium 2019 - Strategy and PerspectiveEN

Consortium 2019 - Rapport d'activitesFR

Consortium 2019 - Stratégie et perspectiveFR