E-Learning របស់ ITC និងទូរទស្សន៍អប្សរា

(វបក-ភ្នំពេញ)៖ ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩៖០០នាទីព្រឹក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំការប្រជុំ មួយ ជាមួយទូរទស្សន៍ អប្សរា។ ដោយមានការផ្តួចផ្តើមពីភាគី ទូរទស្សន៍អប្សរា ដើម្បីសិក្សាលើគំរោងសហប្រតិបត្តិការ E-Learningនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងទូរទស្សន៍ អប្សរា ទៅលើការអភិវឌ្ឍន៍សិក្សាតាមបែប E-Learningសម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ការប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការ អញ្ញើញចូលរួមពី លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ នាយករងវិទ្យាស្ថានបច្ចេកកម្ពុជា ព្រមទំាងក្រុមការងាររបស់វិទ្យាស្ថាន និងភាគី ទូរទស្សន៍អប្សរា។

Link to Facebook