វ.ប.ក ជួបជាមួយ ក្រុមហ៊ុន KOJIMAGUMI

(វបក-ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩:០០ព្រឹក ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី និងលោក ភុល នរិទ្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមប្រជុំជាមួយ លោក Kobajashi Takashi ប្រធាន ក្រុមហ៊ុន KOJIMAGUMI របស់ជប៉ុនប្រចាំនៅកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺក្រុមហ៊ុនខាងលើ ស្នើសុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួយគាំទ្រដល់គំរោងខ្លះ ដែលបានពិភាក្សាគ្នាកន្លងមក តាមរយៈលិខិតផ្លូវការ ដើមី្បអោយក្រុមហ៊ុនមានឯកសារ គតិយុត្តគ្រប់គ្រាន់ ដើមី្បដំណើរការគំរោង ជាពិសេសគំរោងពីរគឺ រោងចក្រផលិតចរន្តអគ្គិសនី ដោយដុតអង្កាម និងថាមពល កកើតឡើងវិញ ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានស្វាគមន៍និងត្រៀមខ្លួនដើមី្បសហការរៀបចំលិខិតទាំងនេះជូនក្រុមហ៊ុន KOJIMAGUMI

លោកប្រធានក្រុមហ៊ុន ក៏បានថ្លែងអំណរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះគំរោងរបស់ក្រុមហ៊ុននេះ ក៏ដូចជាគំរោងផ្សេងៗទៀត ដែលមានប្រយោជន៍ដល់ការអភិវឌ្ឍន៍ វិទ្យា ស្ថាននិងប្រទេសកម្ពុជា។

លោក Kobajashi Takashi បានជំរាបលាឯកឧត្តមបណ្ឌិត ដើមី្បបន្តដំណើរទៅជួបតំណាងសាលាក្រុងភ្នំពេញ សំរាប់ប្រធានបទដូចគ្នា។

 

Link to Facebook