Month: April 2022

ឱកាសការងារកំពុងរង់ចាំនិស្សិតតិចណូ(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd,

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនផលិតសំបកកំប៉ុងអាលុយមីញ៉ូម របស់ប្រទេសចិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមជំនួយការ CEO នៃក្រុមហ៊ុននេះ រោងចក្រមួយនេះនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៤។ គួររំលឹកថា Baosteel Canning នៅក្នុងប្រទេសចិនជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលចិនផ្ទាល់ និងមានសាខារោងចក្រផលិតសំបកកំប៉ុងជាច្រើននៅក្រៅប្រទេស។ គោលបំណងនៃជំនួបនេះគឺក្រុមហ៊ុនចង់បានជាពិសេសវិស្វកររៀនចប់ដោយជោគជ័យពីដេប៉ាតឺម៉ង់ GIM, GEE, GRU (40-60នាក់) ដើមី្បបម្រើការនៅទីនោះ។ លោកនាយករងបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនមកលើធនធានមនុស្សរបស់សាលាតិចណូនិងបានស្នើឱ្យធ្វើការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដោយផ្ទាល់ ដើមី្បពិភាក្សាលើយន្តការនៃការស្រូបយកកំលាំងពលកម្មពីសាលាតិចណូ និងជួយផ្តល់ឱកាសធ្វើកម្មសិក្សាដល់និសិ្សត។

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០២២ ពិធីសម្ពោធរូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Alekseyevich Gagarin ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុសី្សប្រចាំនៅកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា។ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករង និងមន្រ្តីទូតជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិរបស់វិទ្យាស្ថាន ដោយរំលេចពីគុណបំណាច់របស់អតីតសហភាពសូវៀត ដែលបានជួយកសាងវិទ្យាស្ថាននេះ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវិស្វករកម្ពុជា។ ឯកឧត្តមក៏បានសម្រេចរៀបចំទីស្នាក់ការមួយនៅក្នុងសាលាតិចណូដើមី្បបន្តនិងពង្រឹងសហប្រតិបត្តិការទ្វេភាគីឡើងវិញ ជាពិសេសវិស័យ ស្រាវជ្រាវ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា៖ «លោក Yuri Gagarin គឺជាអ្នកបើកយន្តហោះ …

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា Read More »