hun chansovannarith

(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។

ឯកឧត្តមនាយកបានជម្រាបភ្ញៀវដោយសង្ខេបអំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងបានរំលេចមហាវិទ្យាល័យទំង៥ ក៏ដូចជា Research Units ទាំង៥របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាមួយនេះ។ លោកបណ្ឌិត អោ ច័ន្ទម៉ូលី កញ្ញាបណ្ឌិត អ៊ិន សុខនាង និងលោកស្រីបណ្ឌិត តាន់ រស្មី បានរៀបរាប់ពីគំរោងសំខាន់ៗដែលសាលាតិចណូបាននិងកពុងធ្វើ ដូចជា៖ Satreps Project 1 & 2, CAPFISH Capture Project with UNEDO, គម្រោងជាមួយ CAVAV Innovation in Agriculture, Khmer Enterprise ។ល។ លោកស្រី Rebekah Bell បានសម្តែងនូវការរីករាយ ចំពោះអ្វីៗដែលបានលើកឡើងដោយវាគ្មិនរបស់សាលាតិចណូ និងបញ្ជាក់ថាគោលបំណងធំរបស់យើង (FAO)ចង់ឃើញការដាក់ឱ្យមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជាលក្ខណៈជាតិ។ ចំពោះបេសកកម្មមួយនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា មានសុទិត្ថិនិយមនិងសង្ឃឹមថាជាមួយសាលាតិចណូ ដែលមានសម្ភារ បទពិសោធន៍ និងធនធានមនុស្ស និងដៃគូផ្សេងៗទៀត ដូចជាក្រសួងធនធានទឹក និងឧតុនិយម អាចរួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារនិងទឹក …

(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។ Read More »

ឱកាសការងារកំពុងរង់ចាំនិស្សិតតិចណូ(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd,

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនផលិតសំបកកំប៉ុងអាលុយមីញ៉ូម របស់ប្រទេសចិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមជំនួយការ CEO នៃក្រុមហ៊ុននេះ រោងចក្រមួយនេះនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៤។ គួររំលឹកថា Baosteel Canning នៅក្នុងប្រទេសចិនជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលចិនផ្ទាល់ និងមានសាខារោងចក្រផលិតសំបកកំប៉ុងជាច្រើននៅក្រៅប្រទេស។ គោលបំណងនៃជំនួបនេះគឺក្រុមហ៊ុនចង់បានជាពិសេសវិស្វកររៀនចប់ដោយជោគជ័យពីដេប៉ាតឺម៉ង់ GIM, GEE, GRU (40-60នាក់) ដើមី្បបម្រើការនៅទីនោះ។ លោកនាយករងបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនមកលើធនធានមនុស្សរបស់សាលាតិចណូនិងបានស្នើឱ្យធ្វើការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដោយផ្ទាល់ ដើមី្បពិភាក្សាលើយន្តការនៃការស្រូបយកកំលាំងពលកម្មពីសាលាតិចណូ និងជួយផ្តល់ឱកាសធ្វើកម្មសិក្សាដល់និសិ្សត។

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០២២ ពិធីសម្ពោធរូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Alekseyevich Gagarin ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុសី្សប្រចាំនៅកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា។ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករង និងមន្រ្តីទូតជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិរបស់វិទ្យាស្ថាន ដោយរំលេចពីគុណបំណាច់របស់អតីតសហភាពសូវៀត ដែលបានជួយកសាងវិទ្យាស្ថាននេះ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវិស្វករកម្ពុជា។ ឯកឧត្តមក៏បានសម្រេចរៀបចំទីស្នាក់ការមួយនៅក្នុងសាលាតិចណូដើមី្បបន្តនិងពង្រឹងសហប្រតិបត្តិការទ្វេភាគីឡើងវិញ ជាពិសេសវិស័យ ស្រាវជ្រាវ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា៖ «លោក Yuri Gagarin គឺជាអ្នកបើកយន្តហោះ …

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា Read More »

លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។

លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។ ប្រតិភូមានការពេញចិត្តយ៉ាងខ្លាំងហេីយបានមានប្រសន៍ថា ” Right Choice for the Bank’s Support and Visit”

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាល។ កិច្ចប្រជុំប្រចាំឆ្នាំនេះពិតជាសំខាន់សម្រាប់ផ្តល់ជាគំនិតនិងយោបល់ ទៅលើការរៀបចំកម្មវិធីសម្រាប់ឆ្នាំសិក្សាថ្មី។ យើងមានអ្នកចូលរួមផ្ទាល់នៅកន្លែងចំនួន៣៨នាក់ ដែលភាគច្រើនមកពីប្រទេសបារាំង។ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលបានស្នើឱ្យសាលាដៃគូធ្វើការងារបន្តជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធនៅថ្ងៃស្អែក ព្រោះជំនួបជារួមមានរយ:ពេលខ្លីពេក ដោយសាររឿងកូវីដ។

ពិធីសំណេះសំណាល ជាមួយ​ លោក កែវ មករា និង លោក កឹម ចាន់ប៉ាលី អតីតនិសិ្សតតិចណូ និងជានិសិ្សតខែ្មរជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ២០២០-២០២១ ផ្នែកនុយក្លេអ៊ែរស៊ីវិល នៅសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University សហព័ន្ធរុស្ស៉ី រាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានជួបសំណេះសំណាជាមួយ លោក កឹម ចាន់ប៉ាលី និង លោក កែវ មករា ដែលជាអតីតនិសិ្សតតិចណូ និងជានិសិ្សតជំនាន់ទី១ ផ្នែកនុយក្លេអ៊ែរស៊ីវិល នៅសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University នៅសហព័ន្ធរុសី្ស។ ឯកឧត្តមបានកើតសរសើរចំពោះការខិតខំសិក្សារៀនសូត្រនៅឯនាយសមុទ្ររហូតទទួលបានជោគជ័យក្នុងកម្រិតបរិញ្ញាបត្រ។ ឯកឧត្តមក៏បានបញ្ជាក់ថា នេះជាជ័យជំនះមួយសម្រាប់ប្អូនក៏ដូចជាប្រទេសជាតិយើងដែរ តែដើមី្បឱ្យចំណេះដឹងនេះកាត់តែមុតស្រួច ការបោះជំហ៊ានទៅចាប់យកការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជារឿងសំខាន់។ ឱកាសការងារសម្រាប់ប្អូនទាំងពីរពិតជាមិនពិបាកទេ នៅក្នុងបរិបទបច្ចុប្បន្ននៅកម្ពុជា ព្រោះថាថាមពលនុយក្លេអ៊ែរដែលបម្រើឱ្យវិស័យស៊ីវិលពិតជាមិនអាចខ្វះបានឡើយសម្រាប់យើង។ ជាការឆ្លើយតប ប្អូនៗទាំងពីរក៏បានអរគុណឯកឧត្តមនាយកដែលបានយកចិត្តទុកដាក់ចំពោះធនធានបញ្ញាវ័ន្តជំនាន់ក្រោយដែលបានសម្រេចចិត្តត្រលប់មកកាន់ស្រុកកំណើតវិញ។ អ្នកទាំងពីរក៏បានយល់ឃើញដូចគ្នាដែរថាការបន្តការសិក្សាដើមី្បពង្រឹងចំណេះដឹងផ្នែក Nuclear Power Engineering and Thermal Physics ពិតជាសំខាន់សម្រាប់កសាងឱ្យបានវិស័យមួយនេះនាពេលអនាគតលើទឹកដីសុវណ្ណភូមិរបស់យើង។