១.គោលបំណងកម្មវិធី

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងមានគោលបំណងបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជាអ្នកបចេ្ចកទេសជាន់ខ្ពស់នៅក្នុងវិស័យវិស្វកម្មសំខាន់ដែលកំពុងតែមានសន្ទុះរីកចម្រើនខ្លាំងនៅក្នុងប្រទេស។

២.រយៈពេលនៃការសិក្សា

រយៈពេលនៃការសិក្សា

២ ឆ្នាំស្មើនឹង ៤ ឆមាស

ការសិក្សាក្នុងថ្នាក់

២ ឆមាស

ការសិក្សាក្នុងថ្នាក់

២ ឆមាស

៣.ចំនួនក្រេឌីត

ចំនួនក្រេឌីត

60

ចំនួនម៉ោងសិក្សាទ្រឹស្តីក្នុង ១ក្រេឌីត

15

ចំនួនម៉ោងសិក្សាអនុវត្តក្នុង ១ ក្រេឌីត

30

៤. លក្ខខណ្ឌជ្រើសរើស

  • និស្សិតត្រូវបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ (និស្សិតត្រូវមានលិខិតបញ្ជាក់អំពីការចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ)។
  • និស្សិតបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកមធ្យមសិក្សាបចេ្ចកទេស និងវិជ្ជាជីវៈ។
  • មិមានការប្រឡងចូល។ ការជ្រើសរើសពឹងផ្អែកលើលទ្ធផលការសិក្សាកន្លងមក។

៥.ការបរិច្ឆេទទទួលពាក្យ

  • ភ្លាមៗបន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឳកាសអាហារូបករណ៍

  • អាហារូបករណ៍រដ្ឋ ១០០% ចំនួន ១៥% នៃចំនួននិស្សិតសរុប
  • អាហារូបករណ៍គម្រោង S4C ចំនួន ៣០% នៃចំនួននិស្សិតសរុប
  • អាហារូបករណ៍អាទិភាពសម្រាប់និស្សិតនារី (បញ្ចុះតម្លៃសិក្សា ៣៣%)
  • អាហារូបករណ៍ផ្សេងៗពីដៃគូ

កម្មវិធីសិក្សា

  • កម្មសិក្សាកម្មសិក្សា ១ នៅ ៣ ខែក្នុងឆ្នាំទី៣ នៅតាមក្រុមហ៊ុនដៃគូ
  • កម្មសិក្សា ៣ ទៅ ៥ ខែនៅក្នុងឆ្នាំទី២ នៅតាមក្រុមហ៊ុនដៃគូ

ឳកាសបន្តការសិក្សា

  • ១៥% នៃនិស្សិតពូកែអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វករពេលថ្ងៃសម្រាប់សិស្សដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ
  • និស្សិតអាចបង់ថ្លៃសិក្សាបន្តថ្នាក់បរិញ្ញាបត្រវិស្វកម្មពីយប់

អត្ថប្រយោជន៍

  • កម្មវិធីសិក្សាសម្បូរបែបឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
  • សិក្សារយៈពេលខ្លីអាចប្រកបរបរវិជ្ជាជីវៈ